រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទេសចរអន្តរជាតិជាង១៨ម៉ឺននាក់ធ្វើដំណើរមកតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងពេល៥ខែឆ្នាំ២០២៦

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១៨ម៉ឺននាក់ដែលធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតយក្សលំដាប់អន្តរជាតិជាច្រើនក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមិថុនានេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានល្បីល្បាញពេញពិភពលោកតាមរយៈពាក្យស្លោក«ប្រទេសតូចបេះដូងធំ» នៅពេលកម្ពុជាអនុញ្ញាតឱ្យនាវាចរណ៍ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាអំឡុងផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីនាវទេសចរណ៍ខ្នាតយក្សមួយនេះត្រូវបានបដិសេធមិនឱ្យចូលចតនៅប្រទេសនិងកោះជាច្រើន។

បច្ចុប្បន្ននេះ សម្រស់នៃឆ្នេរសមុទ្រនិងកិត្តិនាមរបស់កម្ពុជា បានទាក់ទាញឱ្យពិភពលោក បានដឹងលឺម្តងទៀត តាមរយៈចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកដល់តាមផ្លូវសមុទ្រពីគ្រប់ទិសទីនៃពិភពលោក។ គិតត្រឹមរយៈពេល៥ខែឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរតាមនាវាចរណ៍របស់ក្រុមហ៊ុនពហុជាតិធំៗជាង ១៨៤,០០០នាក់ បានមកទស្សនា និងកោតសរសើរមិនដាច់ពីមាត់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជាឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដោយក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដែលមានសមាជិកចំនួន ២៦ប្រទេស ក្នុងនោះមានឆ្នេរស្អាតជាងគេចំនួន៤៣កន្លែងជុំវិញពិភពលោក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…