រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធ្វើអត្តសញ្ញាណបណ្ណខ្មែរ ឬបន្តសុពលភាពថ្មី នៅខេត្តព្រះសីហនុបានភ្លាមៗ មិនចាំបាច់ត្រឡប់ទៅស្រុកកំណើត!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបថា ប្រជាពលរដ្ឋដែលមានទីលំនៅក្នុង ឬក្រៅខេត្តព្រះសីហនុ អាចអញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង ឬបន្តសុពលភាពថ្មីបានភ្លាមៗ ដោយមិនចាំបាច់វិលត្រឡប់ទៅខេត្តកំណើត ឬទីកន្លែងដែលធ្លាប់ធ្វើពីមុនទៀតនោះឡើយ។

សូមអញ្ជើញប្រជាពលរដ្ឋនិងសាធារណៈជនទាំងអស់មកកាន់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្លូវសំណាងបញ្ញា ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរយៈ លេខទំនាក់ទំនង៖ 016 615 122 ឬ សូមស្កេន QR Code ខាងក្រោម ដើម្បីស្វែងរកទីតាំង និងធ្វើដំណើរបានយ៉ាងងាយស្រួលផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…