អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការទូទាត់ប្រាក់តាមរយៈ Visa Card សម្រាប់ទិញទំនិញ និងសេវាកម្មតាមប្រព័ន្ធអនឡាញ គឺជាវិធីសាស្ត្រដ៏ពេញនិយម ងាយស្រួល និងទាន់សម័យ។ ទោះយ៉ាងណា ប្រតិបត្តិការប្រភេទនេះតែងតែនាំមកនូវហានិភ័យសុវត្ថិភាព ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។
ដើម្បីទប់ស្កាត់ហានិភ័យពេលទូទាត់ប្រាក់តាមអនឡាញ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែកនូវបច្ចេកទេស និងវិធានការការពារសុវត្ថិភាពសំខាន់ៗដូចខាងក្រោម៖
១. ការការពារព័ត៌មានសម្ងាត់៖
- ដាច់ខាតកុំចែករំលែកលេខកាត ១៦ ខ្ទង់ លេខ CVV (៣ ខ្ទង់ខាងក្រោយកាត) លេខ PIN ឬកូដ OTP ទៅកាន់បុគ្គលណាឡើយ។
- ពង្រឹងការការពារទូរស័ព្ទ និង Mobile Banking ដោយប្រើ Password, Face ID ឬ Fingerprint។
២. ការធានាសុវត្ថិភាពប្រតិបត្តិការ៖
- បើកមុខងារ Visa Secure (2FA) ដើម្បីទទួលបានលេខ OTP រាល់ពេលទូទាត់។
- គួរធ្វើប្រតិបត្តិការលើ Website និងApp ផ្លូវការដែលមាននិមិត្តសញ្ញាសោរ និង https:// គប្បីជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ។
៣. ការគ្រប់គ្រង និងតាមដានការទូទាត់ប្រាក់៖
- តាមដានលំហូរសាច់ប្រាក់ដោយ បើកមុខងារជូនដំណឹង (Notifications) ក្នុង Mobile Banking ឬ SMS ដើម្បីដឹងភ្លាមៗរាល់ពេលមានការទូទាត់កាត់ប្រាក់។
- កំណត់លុយអតិបរមាចំណាយប្រចាំថ្ងៃ។
៤. ការបង្ការ និងវិធានការឆ្លើយតប៖
- ប្រុងប្រយ័ត្នល្បិច Phishing ដោយកុំចុចលើ Link ឬសារគួរឱ្យសង្ស័យនៅក្នុង Email, SMS ឬបណ្តាញសង្គម ដែលទាមទារព័ត៌មានកាត។
៥. វិធានការបន្ទាន់៖
- ក្នុងករណីបាត់កាត ឬសង្ស័យមានប្រតិបត្តិការមិនប្រក្រតី ត្រូវ Freeze ឬ Block កាត ក្នុង Mobile Banking App ភ្លាមៗ រួចជូនដំណឹងទៅធនាគារ៕
ដោយ៖ ង៉ែត ពិសាន្ត
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលប្រាប់គន្លឺះការពារ Visa Card ពីហានិភ័យអំឡុងពេលទូទាត់ប្រាក់តាមអនឡាញ
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
