រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រឡងបាក់ឌុបថ្ងៃទី២៖ បេក្ខជនមួយចំនួនមានបញ្ហាសុខភាព ខណៈអ្នកខ្លះអាចបន្តការប្រឡងឡើងវិញ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ បេក្ខជនមួយចំនួនមកពីបណ្ដាខេត្ត បានជួបបញ្ហាសុខភាព ប៉ុន្តែក្រោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមានអាការៈធូរស្រាល បេក្ខជនមួយចំនួនអាចបន្តការប្រឡងឡើងវិញបាន។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីរក្សាកម្លាំង និងផ្តោតអារម្មណ៍បានល្អក្នុងការប្រឡង។

ក្រសួងក៏បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែង និងរក្សាស្មារតីឱ្យបានល្អ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…