ថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យកំពតក្រុងកើត ខេត្តកំពត មានករណីបេក្ខជនមានបញ្ហាសុខភាព ២ករណី នាកំឡុងពេលដំណើរការប្រឡង មុខវិជ្ជា: រូបវិទ្យា។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានបេក្ខជនឈ្មោះ ម៉េង សុខវីន មានអាការៈមិនសូវស្រួលខ្លួន (មានជំងឺគ្រុនឈាម) ត្រូវបានបញ្ជូនមកបន្ដសរសេរកិច្ចការរនៅបន្ទប់ពេទ្យ និងបេក្ខជនឈ្មោះ ដា នីសា ក៏មានអាការ: មិនស្រួលខ្លួនដែរ។ ក្នុងនោះ លោកអនុប្រធានមណ្ឌល នឹង ប្រធានអប្បមាទ បានបញ្ជូនទៅពិនិត្យនៅបន្ទប់ពេទ្យ។
ដោយ៖ ង៉ែត ពិសាន្ត
រូបភាព៖ ACU




