រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រយៈពេល ២ថ្ងៃ មន្ត្រីបសុពេទ្យចាក់វ៉ាក់សាំងការពារជំងឺជូនគោក្របីជិត ៣០០ក្បាល នៅខេត្តត្បូងឃ្មុំ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្ត្រីជំនាញផ្នែកផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់សត្វគោក្របីដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៦ នៅស្រុកតំបែរ មេមត់ និងពញាក្រែក។

យុទ្ធនាការនេះមានគោលបំណងការពារសុខភាពសត្វ និងទប់ស្កាត់ជំងឺសារទឹក ជំងឺដុំពកស្បែក និងជំងឺអុតក្ដាម ព្រមទាំងបានណែនាំប្រជាកសិករអំពីវិធានការជីវសុវត្ថិភាព និងការថែទាំសត្វ។

លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃ ក្រុមការងារបានចាក់វ៉ាក់សាំងសរុប ២៨៣ក្បាល ក្នុងនោះគោ ២១៦ក្បាល និងក្របី ៦៧ក្បាល ព្រមទាំងចុះពិនិត្យសត្តឃាតដ្ឋានចំនួន ៥កន្លែង និងរកឃើញផលិតផលសត្វខូចគុណភាព ២៨គីឡូក្រាម ដើម្បីកម្ទេចចោល។

សកម្មភាពនេះធ្វើឡើងដើម្បីពង្រឹងការការពារសុខភាពសត្វ និងធានាសុវត្ថិភាពផលិតផលសត្វសម្រាប់ប្រជាពលរដ្ឋ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…