រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីព័ត៌មានឱ្យពលរដ្ឋប្រយ័ត្នក្នុងការជឿនិងចែករំលែកបន្តព័ត៌មានពីសមរភូមិ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការជឿ និងចែករំលែកបន្តព័ត៌មានពីសមរភូមិ ខណៈប្រភពផ្លូវការដែលអាចជឿទុកចិត្តបានមានតែក្រសួងការពារជាតិតែប៉ុណ្ណោះ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដានេះថា «ខ្ញុំសូមជម្រាបជូនបងប្អូនសាជាថ្មីថា៖ ព័ត៌មានពីសមរភូមិ, ក្រៅពីប្រភពផ្លូវការពីក្រសួងការពារជាតិគឺមិនយកជាការបានទេ ដូច្នេះ ស្នើសូមបងប្អូនប្រុងប្រយ័ត្នក្នុងការជឿ ចែករំលែកបន្ត និងជឿជាក់លើកងទ័ពកម្ពុជា»។

ចំណែក នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានបញ្ជាក់ថា បច្ចុប្បន្នជនខិលខូចថៃកំពុងវាយប្រហារ និងព្យាយាមចូលលួចយកគណនីរបស់អ្នកដែលមានប្រជាប្រិយភាព។ ដូច្នេះ នាយកដ្ឋាន បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារសុវត្ថិភាពទៅលើគណនីបណ្តាញសង្គមរបស់ខ្លួន ជាពិសេសអ្នកដែលមានប្រជាប្រិយភាពច្រើន។ 

នាយករដ្ឋាន ក៏បានក្រើនរំលឹកឱ្យសាធារណជនទាំងអស់ មេត្តាដាក់ប្រព័ន្ធការពារសុវត្ថិភាព ការផ្ទៀងផ្ទាត់ ២ជាន់ (TWO STEP VERIFICATION) គ្រប់គណនីបណ្តាញសង្គមរបស់ខ្លួន ដើម្បីការពារការលួចចូលតាមវិធីទុច្ចរិតផ្សេងៗ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…