រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទឹកចិត្តមនុស្សធម៌ដ៏ធំធេង! ក្រុមហ៊ុន ជីប ម៉ុង ផ្ដល់ថវិកា ១,១ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលថវិកាឧបត្ថម្ភសប្បុរសធម៌ចំនួន ១ ១០០ ០០០ USD (មួយលានមួយរយពាន់ដុល្លារអាមេរិកគត់) ពីតំណាងក្រុមហ៊ុន ជីប ម៉ុង។

ការឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទដ៏មានអត្ថន័យថា “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្នុងគោលដៅបន្តគាំទ្រ និងពង្រឹងសកម្មភាពមនុស្សធម៌នានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…