រូបភាពទាំងនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបង្ហាញពីសកម្មភាពជនភៀសសឹកកម្ពុជា ដែលធ្វើចាកចេញពីលំនៅឋានរបស់ខ្លួន ក្នុងនោះមានកុមារជាច្រើន បានធ្វើដំណើរតាមរយៈគោយន្ត និងម៉ូតូរម៉ក់ដែលមានដឹកឥវ៉ាន់សំពីងសំពោងមានទាំងឆ្នាំង ចាន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេង ដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្ន ដោយសារតែឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។
យ៉ាងណាមិញ ក្រសួងអប់រំ អះអាងថា ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ (ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៥) សាលាដែលបានបិទទ្វារមានចំនួន៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ ខេត្តចំនួន៥ ដែលបានប៉ះពាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







