ប្រជាពលរដ្ឋសូមបន្តត្រៀមការប្រុងប្រយ័ត្ន! ក្នុងអំឡុង៣ថ្ងៃខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាយើងនឹងមានភ្លៀងធ្លាក់រាយប៉ាយ អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែសីហាឆ្នាំ២០២៦។
ចំពោះស្ថានភាពតាមតំបន់នីមួយៗ៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអតិបរមា ៣៥°C និងអប្បបរមា ២៥°C។ អាចមានភ្លៀងធ្លាក់ក្នុងទំហំ ៥០% នៃផ្ទៃដី។
ភ្នំ និងខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C ដល់ ៣៤°C។ គ្របដណ្តប់ដោយផ្ទៃដីមានភ្លៀងធ្លាក់ដល់ ៦០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C ដល់ ៣៥°C ដោយមានភ្លៀងធ្លាក់ក្នុងកម្រិត ៧0% លើផ្ទៃដី រលកសមុទ្រដែលមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងបងប្អូនអ្នកនេសាទ និងអ្នកធ្វើដំណើរាតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
ការព្យាករណ៍ធាតុអាកាស ពីថ្ងៃទី២០-២២ សីហា ២០២៦៖ សូមប្រុងប្រយ័ត្នភ្លៀងរន្ទះ និងខ្យល់កន្ត្រាក់!
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
