រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា! សូមស្វាគមន៍នាវាល្បាត អង់គ្លេស១គ្រឿង ចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម ក្នុងដំណើរទស្សនកិច្ច៨ថ្ងៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាវាល្បាតកងទ័ពជើងទឹកអង់គ្លេសចំនួន១គ្រឿង ឈ្មោះ HMS TAMAR (P233) ដឹកនាំដោយលោកវរនាវីទោ ទុំ លីនស៊ី អរអ៉ិន(Tom Lindsey RN) មេបញ្ជាការនាវា ចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក្នុងដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅកម្ពុជា ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ នាវា HMS Tamar បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងទ័ពជើងទឹកព្រីតថេន និងកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា លក្ខណៈបច្ចេកទេសនាវា HMS TAMAR (P233) មានទម្ងន់ផ្ទុក២០០០តោន មានបណ្ដោយប្រវែង៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក៤,៣ម៉ែត្រ និងកម្ពស់៣៣ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយ មានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់ និងអា ចផ្ទុកទា ហាន បន្ថែម បាន៥០នាក់ថែមទៀតផងដែរ៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…