លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសទាត់ចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កម្ពុជាបានប្រើមីស៊ីលចម្ងាយឆ្ងាយ PHL-03 ទៅលើភាគីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ ដោយចាត់ទុកថា ជាព័ត៌មានភូតកុហក់ ក្នុងចេតនាប្រតិដ្ឋនូវព័ត៌មានក្លែងក្លាយ ហើយជាការលាបពណ៌មកលើកម្ពុជា។ លោកជំទាវ ម៉ាលី សុជាតា បន្តថា កម្ពុជាគ្មានភាពចាំបាច់ក្នុងការប្រើមីស៊ីលចម្ងាយឆ្ងាយ PHL-03 នេះឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត

