តំម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើង ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងនោះប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៤.៤០០ រៀល ក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៥.២៥០ រៀល ក្នុងមួយលីត្រ។
ទោះបីជាថ្លៃប្រេងលើទីផ្សារអន្តរជាតិ ការដឹកជញ្ជូន និងធានារ៉ាប់រងមានការកើនឡើងខ្ពស់យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តដាក់ចេញនូវវិធានការជួយសម្រួលជាច្រើន រួមមាន ៖ បន្តបញ្ចុះតម្លៃ ៦.៥ សេនដុល្លារក្នុងមួយលីត្រកំណត់ពន្ធគយស្មើ ០ ដុល្លារ បញ្ចុះអាករពិសេស និងអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួសសរុប ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
វិធានការទាំងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ និងជួយសម្រាលបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ប៉ៃ សុឃីម
តម្លៃប្រេងឥន្ធនៈកើនឡើងចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ប្រេងសាំងធម្មតា៤.៤០០រៀលនិងប្រេងម៉ាស៊ូត៥.២៥០ រៀល/លីត្រ
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
