រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រុងប្រយ័ត្ន៖ទឹកទន្លេមេគង្គហក់ឡើងខ្លាំង អាជ្ញាធរខេត្តក្រចេះ អំពាវនាវឱ្យប្រជាពលរដ្ឋប្រញាប់ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋប្រញាប់ជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ជាបន្ទាន់ ខណៈការព្យាករណ៍អាកាសធាតុបង្ហាញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះកំពុងហក់ឡើងខ្លាំង និងអាចលិចលង់ហួសកម្រិតកម្ពស់ប្រុងប្រយ័ត្ន។

ស្ថានភាពទឹកទន្លេ៖ បច្ចុប្បន្នកម្ពស់ទឹកបានឡើងដល់ ២១.៨២ ម៉ែត្រ ហើយព្យាករណ៍ថា ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃខាងមុខ នឹងកើនឡើងដល់ ២២.៦០ ម៉ែត្រ ដែលហក់ឡើងហួសកម្រិតប្រកាសអាសន្ន (២២.០០ ម៉ែត្រ)។

ការត្រៀមលក្ខណៈប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត៖ ដឹកនាំដោយលោក ម៉ែន វណ្ណា អាជ្ញាធរខេត្តបានចុះពិនិត្យទីទួលសុវត្ថិភាពចំនួន ២ កន្លែង រួមមាន ទួលតាឃីន (ឃុំបុសលាវ ស្រុកចិត្របុរី) និង ទួលម៉ៃសាក់ (ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ) ដើម្បីរៀបចំជួយសង្គ្រោះប្រជាពលរដ្ឋ។

ដូចនេះសូមពលរដ្ឋប្រញាប់ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពឱ្យបានលឿននិងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ និងជនចាស់ជរា ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក និងត្រូវរក្សាអនាម័យក្នុងការហូបចុក និងប្រុងប្រយ័ត្នសត្វអាសិរពិសផ្សេងៗតិច ឬខាំ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…