រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្មេងទំនើង២ក្រុមមានទាំងប្រុសនិងស្រី៧នាក់ ដែលបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ នៅមុខក្លឹបXZOOM ត្រូវបានចាប់មកវាស់កម្ពស់ហើយ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្មេងទំនើងចំនួន២ក្រុម ដែលបានប្រើហិង្សាវាយគ្នាទៅវិញទៅមក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខក្លឹបXZOOM ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាបឃាត់ខ្លួនបានចំនួន៧នាក់។

នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សម្ភារះដកហូតបានរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង

១- ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JN-8044 ។

២-ម៉ាក SUZUKI NEX ស៊េរីឆ្នាំ ២០២៦ ពាក់ស្លាកលេខភ្នំពេញ1MK-1366 ។

និង៣-ម៉ាក ហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415 ។

បច្ចុប្បន្ន ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែកបក្ខពួកនៅសល់ ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន យកមកអនុវត្តទោសតាមច្បាប់៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…