រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្ម មានសុទិដ្ឋនិយមពង្រីកកិច្ចសហប្រតិបត្តិការជាមួយWWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងលើកកម្ពស់ជីវភាពសហគមន៍!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សារការងារជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងទទួលស្វាគមន៍ លោក ជេណេស អ៊ីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វផ្សោតកម្ពុជានាពេលកន្លងមក និងលើកទឹកចិត្តឱ្យអង្គការបន្តការងារនេះថែមទៀតទៅអនាគត ព្រមទាំងរក្សាបាននូវតុល្យភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជា«រតនសម្បត្តិជាតិ»។

ជាមួយគ្នានោះភាគីទាំង២ ក៏បានពិភាក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ លើការជំរុញអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធនធានធម្មជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ និងកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…