រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងអប់រំ៖សាលារៀន៦០០បានបិទទ្វារនៅ៥ខេត្តនិងប៉ះពាល់សិស្ស១៥ម៉ឺននាក់ដោយសារការឈ្លានពានថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា «គិតត្រឹមព្រឹកថ្ងៃ ២៧ កក្កដា ២០២៥ សាលារៀន៦០០ បិទទ្វារ លើ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់»។

សូមជម្រាបថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤ហើយ ដែលកងទ័ពថៃបានបើកការប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ខណៈការចាប់ផ្តើមដំបូងនៃឈ្លានពានដ៏គឃ្លើន និងសាហាវឃោរឃៅរបស់កងទ័ពថៃគឺនៅថ្ងៃទ២៤កក្កដា។ កងទ័ពថៃបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃជាច្រើនកន្លែង។

ទោះបីជាមានការឯកភាពជាមួយប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ក៏ដោយ ក៏ភាគីថៃនៅតែបន្តរំលោភបំពានមកលើទឹកដីកម្ពុជាដែរ។ ជាក់ស្តែង ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពថៃ បានបើកការវាយប្រហារលើទីតាំងជាច្រើនរបស់ទឹកដីកម្ពុជា ចាប់ម៉ោង២រំលងអាធ្រាត្រដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ កក្កដា ២០២៥នេះ។

កងទ័ពថៃ បន្តបាញ់ផ្លោង និងប្រើទ័ពថ្មើរជើងយ៉ាងកម្រោលវាយចូលទឹកដីកម្ពុជា តែកងទ័ពកម្ពុជាបន្តឈរជើង និងការពារសមរភូមិប្រយុទ្ធបានយ៉ាងរឹងមាំ។  ទាហានឈ្លានពានថៃនៅលើសមរភូមិ បាននិងកំពុងបុកវ៉ៃខ្លាំង ដោយមិនទាន់ស្តាប់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នៅឡើយទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…