រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អសម្រាប់ពលរដ្ឋ ២០ គ្រួសារនៅកោះកុង! គម្រោងសាងសង់ផ្ទះគំរូធន់នឹងអាកាសធាតុ កំពុងលេចចេញជារូបរាងយ៉ាងរលូន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ការរស់នៅប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅជិតក្លាយជាការពិតហើយសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន! កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដំណើរការសាងសង់ផ្ទះគំរូដែលរចនាឡើងយ៉ាងពិសេសដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ និងស្តង់ដាររស់នៅកាន់តែប្រសើរជាងមុន មុននឹងប្រគល់ជូនគ្រួសារគោលដៅចំនួន ២០ គ្រួសារ។

បេសកកម្មចុះតាមដានវឌ្ឍនភាពការងារដល់ទីតាំងផ្ទាល់នេះ ដឹកនាំដោយលោក ទេព កោសល្យ អគ្គនាយករង និងលោក សុខ សំអុន អគ្គនាយករង នៃក្រុមការងារអគ្គនាយកដ្ឋានលំនៅឋាន រួមដំណើរជាមួយលោក សុខ វណ្ណា ប្រធានកម្មវិធីរបស់ UN-Habitat។ កិច្ចសហការរវាងស្ថាប័នទាំងពីរឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ជម្រកប្រកបដោយចីរភាពជូនសហគ មន៍ងាយរងគ្រោះ។

គម្រោងលំនៅឋានគំរូដ៏មានសារៈសំខាន់នេះ កំពុងដំណើរការយ៉ាងសកម្មនៅក្នុងសហគមន៍បឹងការឆាង ដែលស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ សមិទ្ធផលថ្មីនេះ នឹងក្លាយជាខែលការពារយ៉ាងរឹងមាំជួយដល់ការរស់នៅរបស់ពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនាពេលអនាគត។

ដោយ៖ រ៉ាយ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…