រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្លាប់ ២នាក់ និងរបួស ៩នាក់! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ខែសីហាម្សិលមិញ កើតឡើង ៦លើក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងសរុបចំនួន ៦លើក បណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន ៩នាក់។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ទាំងនោះបណ្តាលមកពី ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនិងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

អាជ្ញាធរមានសមត្ថកិច្ចសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿន មិនបើកបរពេលស្រវឹង និងមិនត្រូវធ្វើដំណើរតាមយានយន្តដែលផ្ទុកមនុស្ស ឬដឹកទំនិញលើសទម្ងន់កំណត់ជាដាច់ខាត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕
ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…