(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសរសេរសារបង្ហោះ តាមបណ្ដាញសង្គមតេឡេក្រាម នៅមុននេះបន្តិចថា ព្រឹកនេះឆ្លៀតពេលទៅមើលចៅស្រីទី២៣ដែលមានអាយុ២សប្តាហ៍គត់ (ថ្ងៃសៅរ៍២២សីហា-ថ្ងៃសៅរ៍៥កញ្ញា) ចៅម្នាក់នេះខុសពីគេនៅត្រង់ ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក.អណ្តាតប្រែក។ធ្លាប់មានចៅប្រុសទី១៦និងចៅ
ស្រីទី១៨ថ្ពាល់ខួចតែខួចតែម្ខាង។ ដោយសារម្តាយរបស់គេប្រើប្រាស់ភាសាចិននិងអង់គ្លេស ឯឪពុកប្រើប្រាស់ភាសាអង់គ្លេសនិងបារាំងដូចនេះចៅម្នាក់នេះត្រូវចេះភាសាចិនអង់គ្លេសនិងបារាំង។
ជាមួយគ្នានេះ សម្ដេចតេជោ បានមានប្រសាន៍បញ្ជាក់ថា គិតមកដល់ពេលនេះ សម្ដេចមានចៅ២៣នាក់ហើយ ក្នុងនោះមានប្រុស១២នាក់ស្រី១១នាក់។ ដូចនេះគួរកូនណាមួយរកកូនស្រីម្នាក់ទៀតទើបគ្រប់២៤នាក់ប្រុស១២នាក់ស្រី១២នាក់ទើបជាការល្អ៕ អត្ថបទ៖ ស្រីពី





