រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិស័យកសិកម្ម និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវបានជំរុញកាន់តែស៊ីជម្រៅ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១៧.៧៧ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ៥២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់នៃការនាំចេញប្រមាណ១០៥ លានដុល្លារ។ឯកឧត្តម វ៉ាង វិនប៊ីន លើកឡើងបែបនេះលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ដោយមើលឃើញពីការកើនឡើង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ដែលនេះបានបង្ហាញយ៉ាងពេញលេញអំពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាត្រូវបានជំរុញកាន់តែស៊ីជម្រៅ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…