(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ជនសង័្សយឈ្មោះ ជក់ ហុង ជានាយកសាលាបឋមសិក្សាវត្តកែវ ដែលបានចាប់រំលោភសិស្សស្រី ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ហើយរត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចសហការរកឃើញឃាត់ខ្លួន នៅស្រុកបវេល ខេត្តបាត់ដំបង និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តអនុវត្តតាមនីតិវិធីហើយ។
កិច្ចប្រតិបត្តិការនេះ មានការចូលរួមពីនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការពារកុមារCPU ផែនជំនាញនិងនគរបាលស្រុកពាក់ព័ន្ធ មានស្រុកឯកភ្នំនិងស្រុកប វេល៕
ដោយ៖ ធី លីថូ



