នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។
នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕ដោយ៖ ស្រីពី






