រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្យុះទី២៦ «ស៊ូរីហ្គាអេ» បង្កឥទ្ធិពលលើអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២៥–២៧ ខែកញ្ញា

សរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឥទ្ធិពលព្យុះ Surigae អាចនាំឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកញ្ញា ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទេ។ ភ្លៀងអាចគ្របដណ្តប់វាលទំនាប និងខ្ពង់រាបប្រមាណ៧០% និងតំបន់មាត់សមុទ្រ៦០% ខណៈរលកមានកម្ពស់០,៥០–១,៧៥ម៉ែត្រ។

ព្យុះទី២៦ ដែលមានឈ្មោះថា «ស៊ូរីហ្គាអេ» (Surigae) មានឥទ្ធិពលខ្លាំងលើស្ថានភាពអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។

ឥទ្ធិពលពីព្យុះនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្ថានភាពដូចខាងក្រោម៖

 តំបន់វាលទំនាប

សីតុណ្ហភាព៖ ២៥°C ដល់ ៣៣°C

អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។

 តំបន់ខ្ពង់រាប

សីតុណ្ហភាព៖ ២៤°C ដល់ ៣១°C

អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។

 តំបន់មាត់សមុទ្រ

សីតុណ្ហភាព៖ ២៥°C ដល់ ៣៤°C

អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។

រលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

 សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ជាពិសេសនៅពេលធ្វើដំណើរ ឬស្ថិតនៅតំបន់ងាយរងផលប៉ះពាល់៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…