រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សូមជ្រាបជាដំណឹង! ផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ នៅមុននិងក្រោយបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ

សេចក្តីសង្ខេប

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចេញគោលការណ៍ណែនាំ ចំពោះរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធី បុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ។ ក្នុងគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចេញគោលការណ៍ណែនាំ ចំពោះរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធី បុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ។

ក្នុងគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗផងដែរ៕

ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…