រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ត្រូវបានចាត់តាំងជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់ស្ដីទី ជំនួសឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវចូលនិវត្តន៍

សរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់ភារកិច្ចជា «មេបញ្ជាការស្ដីទី» នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។ ការប្រគល់ភារកិច្ចដឹកនាំជាបណ្ដោះអាសន្ននេះ គឺដើម្បីជំនួសតំណែងលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវដល់អាយុចូលនិវត្តន៍។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់ភារកិច្ចជា «មេបញ្ជាការស្ដីទី» នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។

ការប្រគល់ភារកិច្ចដឹកនាំជាបណ្ដោះអាសន្ននេះ គឺដើម្បីជំនួសតំណែងលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវដល់អាយុចូលនិវត្តន៍។

គួរបញ្ជាក់ផងដែរថា មុនពេលទទួលបានការទុកចិត្តឱ្យកាន់តំណែងថ្មីនេះ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ធ្លាប់បានបំពេញមុខងារជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…