រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដើមកំណើតនៃគ្រាប់បែកចង្គោម ដែលថៃប្រើប្រាស់ឈ្លានពានទឹកដីកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គ្រាប់បែកចង្គោម ដែលហៅថា (Cluster Bombs) ត្រូវបានបង្កើតឡើងនៅចុងសតវត្សទី១៩ បានក្លាយជាអាវុធដ៏សំខាន់ក្នុងសង្គ្រាមដែលបំផ្លាញដ៏ធំនៅក្នុងសតវត្សទី២០។ ប្រទេសដំបូងៗដែលបានអភិវឌ្ឍគ្រាប់បែកចង្គោមនេះឡើងមានដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត និងអាល្លឺម៉ង់ ក្រោយមកថៃក៏បានប្រើដើម្បីវាយប្រហារកម្ពុជា។ 


គោលបំណងដើមនៃការផលិត គឺដើម្បីបំផ្ទុះគោលដៅនៅផ្ទៃដីធំៗ ដោយប្រើគ្រាប់បែកតូចៗជាច្រើនក្នុងមេគ្រាប់នីមួយៗ។


មេគ្រាប់បែក ដែលហៅថា (main canister) មានសមត្ថភាពបញ្ចេញគ្រាប់បែកតូចៗ ក្នុងមេគ្រាប់មួយ មានកូន៨៨ ទៅ ១០៨ គ្រាប់តូចៗ ទៅតាមប្រទេសជាអ្នកប្រើ(bomblets/submunitions) ហើយវាអាចបំផ្លាញគោលដៅ ទ័ព រថយន្ត និងទីកន្លែងសំខាន់ផ្សេងៗ ហើយកម្លាំងបំបែកខ្លួនវា គឺជាកម្លាំងខ្យល់ វាបន្តនឹងរាលដាលគ្រាប់តូចៗចូលតាមតំបន់ដែលវាបាញ់ប្រហារ។ អនុភាពនៃគ្រាប់បែកចង្គោម ប្រសិនមេគ្រាប់មួយ មានកូនគ្រាប់៨៨ អាចបំផ្លាញ់ប្រហែល 20,000–30,000 ម៉ែត្រការ៉េ ។ បើមេគ្រាប់មួយមាន ១០៨គ្រប់វិញ ប្រហែល 26,000 ម៉ែត្រការ៉េ។


នៅឆ្នាំ2008 មាន 120 ប្រទេស ចុះសន្ធិសញ្ញាអំពីគ្រាប់បែកចង្គោម (Convention on Cluster Munitions – CCM, 2008) ដោយហាមការប្រើប្រាស់, ផលិត, ទុកស្តុក និងផ្ទេរក្រៅប្រទេសនៃគ្រាប់បែកចង្គោម។ វាបានចូលជាធរមានចាប់តាំងពីខែសីហា ឆ្នាំ 2010។

កំណត់ត្រាថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់អន្តរជាតិលើទឹកដីកម្ពុជា


១. ករណីឆ្នាំ ២០១១ ជម្លោះនៅតំបន់ស្រាសាទព្រះវិហារ

• ប្រទេសថៃបានវាយប្រហារច្រើនថ្ងៃនៅតំបន់ជាប់ព្រំដែនជុំវិញប្រាសាទព្រះវិហារ។ យោងតាមអង្គការសិទ្ធិមនុស្ស និង Cluster Munition Coalition បានបញ្ជាក់ថា ថៃបានប្រើគ្រាប់បែកចង្កោមប្រភេទ DPICM (DualPurpose Improved Conventional Munitions) ដែលគេរាប់ថាជាគ្រាប់បែកចង្គោម ក្រោយមកថៃក៏ទទួលស្គាល់ថាបានប្រើវា ដើម្បីការពារខ្លួនឯង នុងប្រឆាំងការវាយប្រហារពីកម្ពុជា។

២. ករណីថ្មី ២០២៥ ថៃឈ្លានពានកម្ពុជា នៅតំបន់មុំបី

• នៅថ្ងៃទី ២៤–២៨ ខែកក្កដា ២០២៥, ក្នុងជម្លោះព្រំដែនដ៏ធ្ងន់ធ្ងរ អាជ្ញាធរកម្ពុជា បានប្រកាសថា ប្រទេសថៃបានប្រើគ្រាប់បែកចង្គោមលើប្រទេសកម្ពុជាពីរដងក្នុងព្រឹត្តិការណ៍ថៃឈ្លានពានកម្ពុជានេះ៖


o ចំណុចទីមួយនៅ ភ្នំខ្មោច នៅស្រុក ជាំក្សាន្ត ម៉ោងប្រហែល ៥:២៥ ព្រឹក


o ចំណុចទីពីរ នៅ ភូមិ តេជោ ស្រុក ជាំក្សាន្ត ម៉ោងប្រហែល ៦:៥០ព្រឹក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…