រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាមេរិក បង្ហាញការចាប់អារម្មណ៍ស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា!

សេចក្តីសង្ខេប

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជាកិច្ចចាប់ផ្ដើមលោក Jacob Hirshman បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារនេះ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជាកិច្ចចាប់ផ្ដើមលោក Jacob Hirshman បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារនេះ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ធនាគារ Erebor មកលើទីផ្សារកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលសម្រួលដល់ការធ្វើនវានុវត្តន៍ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផលសម្រាប់គាំទ្រដល់នវានុវត្តន៍ហិរញ្ញវត្ថុ ការអនុលោមតាមបទប្បញ្ញត្តិ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

បន្ថែមពីនេះភាគីទាំងពីរ ក៏បានលើកឡើងពីការបន្តការពិភាក្សា និងផ្លាស់ប្តូរយោបល់បន្ថែមទៀតនាពេលខាងមុខ ផងដែរ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…