រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបានជិត៩រយលានដុល្លារ កើនឡើងជិត៣,០៦%

សេចក្តីសង្ខេប

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាន៨៥០លានដុល្លារ កើនឡើងជិត ៣,០៦% ធៀប នឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំ ចេញទៅអង់គ្លេសបានជាង៨០៦ លានដុល្លារ កើនឡើង ២,៦០% ចំណែកកម្ពុជានាំចូលពីអង់គ្លេសវិញមានតម្លៃ ៤៣ លានដុល្លារ កើនជាង ១២%។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជានៅរក្សាទីផ្សារធំៗបានល្អទាំងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប ទីផ្សារប្រទេសចិន ទីផ្សារ RCEP ទីផ្សារ ក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាន៨៥០លានដុល្លារ កើនឡើងជិត ៣,០៦% ធៀប នឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំ ចេញទៅអង់គ្លេសបានជាង៨០៦ លានដុល្លារ កើនឡើង ២,៦០% ចំណែកកម្ពុជានាំចូលពីអង់គ្លេសវិញមានតម្លៃ ៤៣ លានដុល្លារ កើនជាង ១២%។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជានៅរក្សាទីផ្សារធំៗបានល្អទាំងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប ទីផ្សារប្រទេសចិន ទីផ្សារ RCEP ទីផ្សារ ក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃសរុបប្រមាណ ១,០៧ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញទៅអង់គ្លេសមានទំហំប្រមាណ ១,០១៥ ពាន់លានដុល្លារ ចំណែកកម្ពុជានាំចូលពីអង់គ្លេសវិញមានតម្លៃប្រមាណ ៥៤,៥១ លានដុល្លារ កើនឡើងប្រមាណ ២,២% ៕ដោយ៖ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…