跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយជូនយោធិន ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត មកប្រគល់ជូនដល់លោក ព្រៀប ចំរើន ជាយោធិនដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 

ក្នុងឱកាសនោះឯកឧត្តមអភិបាល ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយលោកជំទាវបណ្ឌិតមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសបងប្អូនយោធានៅសមរភូមិមុខ រួមទាំងបងប្អូនអតីតយុទ្ធជន ទោះក្នុងពេលវេលាណាក៏ដោយ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យសូមជួយយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលដោយមិនគិតកម្រៃ។ 

ស្របពេលវេលាជាមួយគ្នានោះដែរឯកឧត្តមក៏បានសួរនាំដល់សាច់ញាតិរបស់យោធិន ដែលនៅមើលថែក្នុងគោលបំណងសម្របសម្រួលរកការងារនៅខេត្តព្រះសីហនុជូន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…