跳至正文
西哈努克省电视台 · 官方网站
登录

ទិដ្ឋភាពណលកររាប់ពាន់នាក់រងចាំអាជ្ញាធរព្រំដែនបើកទ្វារច្រកដើម្បីវិលចូលស្រុកកំណើតវិញ

历史原文 · 暂无当前语言译文

摘要

ទិដ្ឋភាពពលករវិលត្រឡប់ នាព្រឹកម៉ោង០៨ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរងចាំនៅច្រកបានឡែម ខាងថៃ វិលចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករជាច្រើនពាន់នាក់ ពួកគេរងចាំអាជ្ញាធរព្រំដែន បើកទ្វារច្រក ដើម្បីវិលចូលស្រុកកំណើតវិញ។ នេះបើតាមអង្គការសង់ត្រាល់។ បើតាមឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង យោងព័ត៌មានបឋម ថ្ងៃនេះ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥) មានពលករច្រើនណាស់ នឹងចូលតាមច្រកទ្វារដូងត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នាឯកឧត្តម ក៏បានណែនាំឱ្យត្រៀ

ទិដ្ឋភាពពលករវិលត្រឡប់ នាព្រឹកម៉ោង០៨ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរងចាំនៅច្រកបានឡែម ខាងថៃ វិលចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករជាច្រើនពាន់នាក់ ពួកគេរងចាំអាជ្ញាធរព្រំដែន បើកទ្វារច្រក ដើម្បីវិលចូលស្រុកកំណើតវិញ។ នេះបើតាមអង្គការសង់ត្រាល់។

បើតាមឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង យោងព័ត៌មានបឋម ថ្ងៃនេះ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥) មានពលករច្រើនណាស់ នឹងចូលតាមច្រកទ្វារដូងត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នាឯកឧត្តម ក៏បានណែនាំឱ្យត្រៀមកម្លាំងដើម្បីជួយសម្របសម្រួលដល់ពលករខ្មែរដែលវិលមកវិញផងដែរ។

យ៉ាងណាមិញ បើតាមប្រភពពីពលករភាគច្រើននៅច្រកអន្តរជាតិដូង (បានឡែម) បានផ្តល់ព័ត៌មានមកក្រុមការងារសង់ត្រាល់ខ្លីៗកាលពីថ្ងៃទី០២ ខែសីហាថា៖ «ខ្ញុំចាកចេញពីប្រទេសថៃ មកកម្ពុជា វិញយឺត ដោយសារតែខ្ញុំរង់ចាំបើកលុយពីថៅកែ» ។

សូមជម្រាបថា ពលករខ្មែរដែលវិលត្រឡប់ពីថៃមកកម្ពុជាវិញ ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ មានចំនួនសរុប៦៧០,៨៣៩នាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងការងារ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…