跳至正文
西哈努克省电视台 · 官方网站
登录

ជម្លោះព្រំដែនកម្ពុជា-ថៃ!ចិនបញ្ជាក់ជាថ្មីពីជំហរធ្វើការជាមួយម៉ាឡេស៊ីនិងប្រទេសក្នុងតំបន់ផ្សេងទៀតដើម្បីពង្រឹងបទឈប់បាញ់

历史原文 · 暂无当前语言译文

ក្រសួងការបរទេសចិននៅថ្ងៃនេះ បានប្រកាសថា យោងតាមឆន្ទៈរបស់កម្ពុជា និងថៃ, ប្រទេសចិនប្រកាសជាថ្មីថានឹងធ្វើការជាមួយម៉ាឡេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងបទឈប់បាញ់ ជំរុញទំនាក់ទំនង និងកិច្ចសន្ទនា និងបានជួយបន្ថយស្ថានការណ៍។ នេះបើតាមឯកឧត្តម Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំប្រទេសកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ប្រទេសចិននឹងបន្តគាំទ្រអាស៊ាន ក្នុងការជំរុញកិច្ចចរចាដើម្បីសន្តិភាព រក្សាជំហរត្រឹមត្រូវ និងយុត្តិធម៌ និងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន សម្រាប់ការ ប្រែក្លាយទំនាក់ទំនងកម្ពុជា-ថៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…