跳至正文
西哈努克省电视台 · 官方网站
登录

ឆមាសទី១! ទំហំទឹកប្រាក់វិនិយោគលើគម្រោងសំណង់ និងការនាំចូលសម្ភារៈសំណង់ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបាន កើនឡើង៣៧.៧% ខណៈការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើនឡើង ៤៤.១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា (NBC)នាថ្ងៃទី៥ ខែកក្កដានេះ។

ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧% ដែលតម្លៃប្រហែលជិត៥ពាន់លានដុល្លារ ក្នុងនោះ សំណង់ឧស្សាហកម្ម កើនឡើង៩៣.៣% សំណង់លំនៅឋានកើនឡើង៨៤% និងសំណង់ផ្សេងៗ កើនឡើង ៣៩.៨% ស្របពេលសំណង់សាធារណៈកើន២.៤%។ ដោយឡែក ការនាំចូលសម្ភារនិងបរិក្ខារសំណង់វិញបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើង៤៤.១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃប្រមាណជិត១៥០០លានដុល្លារ។ 

សូមជម្រាបដែរថា ធនាគារជាតិនៃកម្ពុជា បន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យសំខាន់ៗ ការបន្ធូរបន្ថយអត្រាការប្រាក់ ជាពិសេសវិស័យអចលនទ្រព្យ កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…