គិតចាប់ពីម៉ោង៦ព្រឹកមកត្រឹមម៉ោង ១០និង០០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងរបស់កម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ចំពោះតំបន់អានសេះ កំពុងស្ថិតក្រោមការឃ្លំមើលដោយប្រុងប្រយ័ត្នខ្ពស់បំផុតរបស់កងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតលើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ កក្កដា។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទកាសែត ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៦ ខែសីហា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

