跳至正文
西哈努克省电视台 · 官方网站
登录

ពលករខ្មែរជាច្រើននាក់ទៀតបន្តចាកចេញពីប្រទេសថៃតាមច្រកដូង

历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាច្រើននាក់បន្ថែមទៀតបានបន្តចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

ដំណើរវិលត្រឡប់របស់ពលករខ្មែរនាពេលនេះ ទទួលបានការសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។ ក្នុងនោះឯកឧត្តម សុខ លូ និងលោកជំទាវ ក៏បានអញ្ជើញសួរសុខទុក្ខ ផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករដែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។

យ៉ាងណាមិញ ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅនៅពេលដែលមកដល់ស្រុកកំណើតវិញ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។ ពលករ បង្ហាញបំណងស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ និងលែងត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀត។ ពលករខ្មែរ បានថ្លែងអំណរគុណដល់សម្ដេចធិបតីនាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…