跳至正文
西哈努克省电视台 · 官方网站
登录

មន្ទីរពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិន ប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកម្ពុជា-ចិនតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងការហោះហើរត្រង់

历史原文 · 暂无当前语言译文

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់ និងប្រទេសកម្ពុជា ដោយធ្វើការភ្ជាប់នូវបេតិភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញ ទេសភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។

នាឱកាសឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។

ទន្ទឹមនឹងនេះដែរ ការតភ្ជាប់ជើះហោះហើរត្រង់រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗ នានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សាដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗ ខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…