跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីក្រសួងអធិការកិច្ចទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំកម្ពុជា

历史原文 · 暂无当前语言译文

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Huang Liping នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រជាសម្ភារៈបរិក្ខារប្រើប្រាស់ចាំបាច់នានា សម្រាប់វីរកងទ័ព និងជនភៀសសឹកពីសង្គ្រាមនៅតាមខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៕

ដោយ៖ KPS99TV

评论

正在加载评论…