跳至正文
西哈努克省电视台 · 官方网站
登录

ប្រភពទុនវិនិយោគចិនមកកម្ពុជានៅឈរលំដាប់ទី១ក្នុងខែកក្កដា!

历史原文 · 暂无当前语言译文

ចិននៅតែជាប្រទេសដែលមានប្រភពទុនវិនិយោគក្នុងប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទី១ ដោយកាន់កាប់ចំណែក ៣៧,៨៩ភាគរយក្នុងចំណោមទុនវិនិយោគសរុប ៩៤៤លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

បើតាម CDC ប្រភពទុនវិនិយោគដែលឈានមុខគេក្នុងខែកក្កដារួមមាន៖ ចិន ស្ថិតនៅលំដាប់លេខ១ មានទុនវិនិយោគ ៣៧,៨៩ភាគរយ, កម្ពុជា នៅលំដាប់លេខ២ មានទុនវិនិយោគ ៣១,២៤ភាគរយ, វៀតណាម នៅលំដាប់លេខ៣ មានទុនវិនិយោគ ២៣,៩២ភាគរយ, សិង្ហបុរី នៅលំដាប់លេខ៤ មានទុនវិនិយោគ ៣,៣៥ភាគរយ, និងលំដាប់លេខ៥ គឺប្រទេស Bermuda មានទុនវិនិយោគ ២,៧២ភាគរយ ព្រមទាំងមានកោះ Marshall និង បែលហ្ស៊ុក។

ចំពោះគម្រោងវិនិយោគនៅតាមបណ្តារាជធានី-ខេត្តសរុប ៦៧គម្រោង រួមមាន៖ ស្វាយរៀង ២៧គម្រោង, កំពង់ស្ពឺ ១២គម្រោង, រាជធានីភ្នំពេញ ១១គម្រោង, កណ្តាល ៨គម្រោង, តាកែវ ៧គម្រោង, ព្រះសីហនុនិងកោះកុង ៣គម្រោង, កំពត កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ព្រៃវែង  និងរតនគិរី ទទួលបានម្នាក់ ១គម្រោង។ 

សូមជម្រាបថា ក្នុងខែកក្កដា ឆ្នាំ២០២៥ CDC បានសម្រេចអនុម័តលើគម្រោងវិនិយោគសរុបចំនួន ៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៥៧ពាន់កន្លែង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…