跳至正文
西哈努克省电视台 · 官方网站
登录

ទូតចិន៖ កសិផលកម្ពុជា១៦មុខបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិន

历史原文 · 暂无当前语言译文

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈផ្លែទុរេនស្រស់កម្ពុជាចំនួន២តោនបានដឹកជញ្ជូនផ្លូវអាកាសទៅកាន់ខេត្តហឺណាន ប្រទេសចិន ដោយជោគជ័យកាលពីថ្ងៃទី៩សីហា។ 

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កសិផលកម្ពុជាទាំង១៦មុខ រួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។

ជុំវិញនឹងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននេះ ឯកឧត្តម វ៉ាង វិនពីន បង្ហាញពីការមើលឃើញនៃសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។

ចំណែកការនាំចេញផ្លែទុរេនកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…