(ខេត្តក្រចេះ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន K.P Cement Industry Co., Ltd ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សានោះ ក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់កំពង់ផែនៅខេត្តក្រចេះ នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ពីរឿងនេះរួចរាល់ហើយ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ជំនួបនេះធ្វើឡើងដោយមានគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ដែលក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់នៅខេត្តក្រចេះ។
សូមបញ្ជាក់ដែរថា «ការសាងសង់កំពង់ផែ ក៏ជាផ្នែកមួយក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាផងដែរ។ ភស្តុភារកម្មសំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស និងកំពង់ផែជាដើម៕ អត្ថបទ៖ ហ្សាលីន
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួលដោយ៖ ចិន្តា ទីទិ









