跳至正文
西哈努克省电视台 · 官方网站
登录

BREAKING៖កងទ័ពថៃអាចនឹងបើកការវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនៅយប់នេះនិងព្រឹកស្អែក

历史原文 · 暂无当前语言译文

កងទ័ពថៃ គ្រោងនឹងវាយប្រហារឈ្លានពានមកលើកម្ពុជាជាថ្មីនៅយប់ថ្ងៃទី១៣ ខែសីហានេះ និងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ មានទាំងរថក្រោះជាច្រើនគ្រឿង។ នេះបើយោងតាមសារព័ត៌មាន កម្ពុជាថ្មី ដែលបានចុះផ្សាយឈរលើប្រភពព័ត៌មានដែលអាចជឿជាក់បាន។ 

ប្រភពដដែលនេះអះអាងថា កងទ័ពថៃ នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។

សកម្មភាពឈ្លានពានរបស់ថៃនេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…