跳至正文
西哈努克省电视台 · 官方网站
登录

សាលាបច្ចេកទេសខេត្តព្រះសីហនុ បានរៀបចំវេទិកាអប់រំស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ សាលាបច្ចេកទេស និងសណ្ឋាគារ ដុនបូស្កូ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ បង្កើនការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។ 

នាឱកាសនោះ មានការចូលរួមពីលោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត ឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកនាយកសាលាបច្ចេកទេស និងសណ្ឋាគារ ដុនបូស្កូ និងសិស្សនិស្សិតចំនួន ១៣០នាក់ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅសាលាបច្ចេកទេស និងសណ្ឋាគារ ដុនបូស្កូ ខេត្តព្រះសីហនុ។

វេទិកាអប់រំផ្សព្វផ្សាយនេះ មានគោលបំណង បំផុសស្មារតីឱ្យសិស្សានុសិស្សឱ្យចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យ សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ្លើតភ្លើនហួសហេតុ នាំឱ្យប្រាសចាកពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌សង្គម៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វីឆាត

评论

正在加载评论…