តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង ឯកឧត្តម ឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក បានចាត់តាំងកម្លាំង រថយន្ត និងអូប័រ ចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព និងទ្រព្យសម្បត្តិ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារពីករណីគ្រោះថ្នាក់ផ្សេងដោយជំនន់ទឹកភ្លៀង។ ដោយសារទឹកភ្លៀងបន្តធ្លាក់ឥតឈប់ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋបានជន់លិច នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
សូមជម្រាបដែរថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពន្លឿនវិធានការសម្អាតទឹក និងកាត់បន្ថយផលប៉ះពាល់ដោយទឹកជំនន់ជូនប្រជាពលរដ្ឋ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ













