跳至正文
西哈努克省电视台 · 官方网站
登录

ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីកម្ពុជាគ្រោងធ្វើទស្សនកិច្ចទៅចិននៅដើមខែកញ្ញា

历史原文 · 暂无当前语言译文

摘要

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នាដើមខែកញ្ញាខាងមុខ។ ព្រះរាជដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ទិវាជ័យជំនះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងប៉េកាំង។ដំណឹងនូវព្រះរ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នាដើមខែកញ្ញាខាងមុខ។ ព្រះរាជដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ទិវាជ័យជំនះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងប៉េកាំង។

ដំណឹងនូវព្រះរាជទស្សនកិច្ចនេះ បានលើកឡើងក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន កាលពីសប្ដាហ៍មុន។

ស្របពេលការលើកឡើងនូវទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតា រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឱ្យដឹងពីការត្រៀមរៀបចំដំណើរអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Shanghai Cooperation Organization (SCO) Plus នាដើមខែក្រោយនេះដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការអនុវត្តគម្រោងយ៉ាងសកម្មនូវច្រករបៀងស្រូវ និងត្រី និងច្រករបៀង ឧស្សាហកម្ម និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។

លើសពីនេះ ឯកឧត្តម វ៉ាង យី និងឯកឧត្តម ប្រាក់ សុខុន ក៏បានលើកសរសើរចំពោះការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ទៅជាសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលសម្រេចក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…