跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ស សុខា៖នយោបាយផ្ទៃក្នុងថៃច្របូកច្របល់តែមេដឹកនាំថៃគួរមានចរិតចាស់ទុំ

历史原文 · 暂无当前语言译文

摘要

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានបង្ហាញការហួសចិត្តនឹងនយោបាយផ្ទៃក្នុងថៃច្របូកច្របល់។ ទន្ទឹមគ្នានេះឯកឧត្តមបានបញ្ជាក់ទៅមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំកម្ពុជា។ឯកឧត្តម ស សុខា បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៩ ខែសីហានេះថា វាជារឿងហួសចិត្ត និងមិននឹកស្មានថាមេដឹកនាំថៃហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ ឯកឧត្តមសង្កត់ធ្ងន់ថាបើមិនយល់ទិដ្ឋភាពច្បាប់អន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានបង្ហាញការហួសចិត្តនឹងនយោបាយផ្ទៃក្នុងថៃច្របូកច្របល់។ ទន្ទឹមគ្នានេះឯកឧត្តមបានបញ្ជាក់ទៅមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំកម្ពុជា។

ឯកឧត្តម ស សុខា បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៩ ខែសីហានេះថា វាជារឿងហួសចិត្ត និងមិននឹកស្មានថាមេដឹកនាំថៃហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ ឯកឧត្តមសង្កត់ធ្ងន់ថាបើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។

ក្នុងន័យនេះ បើមេដឹកនាំថៃមិនយល់ពីទិដ្ឋភាពច្បាប់អន្តរជាតិ និងច្បាប់ការទូតក្នុងទំនាក់ទំនងអន្តរជាតិមែននោះ មេដឹកនាំបែបនេះនឹងនាំថៃដើរថយក្រោយលក់មុខយុវជនប្រជាជន និងបញ្ញវន្តថៃទាំងមូលឱ្យរងភាពអាម៉ាស។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា បើមេដឹកនាំបែបនេះវាមិនស្មើនឹងយុវជនប្រជាជនភាគច្រើនដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋ និងរដ្ឋទេ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្នដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។

យ៉ាងណាមិញឯកឧត្តមសង្កត់ធ្ងន់ថា ទោះជាសម្ដីនេះដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃមួយចំនួនណានោះឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់គឺមេដឹកនាំថៃ ប្រជាជនថៃមួយអន្លើណានោះ បច្ចុប្បន្នគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជាជាមុនដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិមានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ។ ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃបច្ចុប្បន្នមួយចំនួននោះក៏គួរឆ្លាត ចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា មែនទែនទៅយុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃបានចេញសារតាមបណ្ដាញសង្គមរួចទៅហើយទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថាខ្លាំងដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃដែលសុំរំលេចតែលោក ស៊ិនធិលឹមថងគុលជាអ្នកនយោបាយស្និទ្ធនឹងលោក ថាក់ស៊ីនចាកចេញពីគណបក្សភើថៃទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះដែលថ្មីៗនេះបានផ្ដល់បទសម្ភាសតាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន។

ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែនបានបង្ហាញការហួសចិត្តចំពោះនាយករដ្ឋមន្ត្រីស្ដីទីថៃដែលបាននិយាយប្រាប់ក្រុមអ្នកកាសែត អំពីកិច្ចខិតខំប្រឹងប្រែងដ៏វង្វេងវង្វាន់របស់ខ្លួនដើម្បីប្រើវិធានការច្បាប់មកលើសម្ដេចតេជោ និងសម្ដេចធិបតី។ ក្នុងនោះសម្តេចតេជោ ចាត់ទុកសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិនោះជា”មនុស្សព្រៃ ជាអ្នកនយោបាយមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយថែមទាំងមិនចេះការទូតទៀតផង”៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…