跳至正文
西哈努克省电视台 · 官方网站
登录

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមកើនឡើងគួរឱ្យកត់សម្គាល់

历史原文 · 暂无当前语言译文

摘要

ឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារអាម៉េរិក មានការកើឡើងជាង១៨ភាគរយធៀបនឹងឆ្នាំ២០២៣។ បើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើឡើងតាមរយៈសុន្ទរកថាក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិនៃប្រទេសវៀតណាម នៅថ្ងៃទិ២១ ខែសីហា។ សម្តេចតេជោ បានគូសបញ្ជាក់ថ

ឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារអាម៉េរិក មានការកើឡើងជាង១៨ភាគរយធៀបនឹងឆ្នាំ២០២៣។ បើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។

ការកត់សម្គាល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើឡើងតាមរយៈសុន្ទរកថាក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិនៃប្រទេសវៀតណាម នៅថ្ងៃទិ២១ ខែសីហា។

សម្តេចតេជោ បានគូសបញ្ជាក់ថា វៀតណាមឈរនៅលំដាប់ទី៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី២ បន្ទាប់ពីប្រទេសសិង្ហបុរី ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ប្រទេសទាំងពីរ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបានគោលដៅ ២០ពាន់លាន់ដុល្លារអាម៉េរិកនាពេលខាងមុខ។

ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានទំហំទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ (៤,៩៤) នៅក្នុងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៥ កើនឡើង ៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៤,៦ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ចំណែក ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២ភាគរយឈរនៅលំដាប់ទី២។ មកដល់ពេលនេះ យើងមានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្តាហ៍ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ និងកម្ពុជាចំនួន២។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានកត់សម្គាល់ពីការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួន រួមមាន៖ ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពនៅក្នុងតំបន់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…