កម្ពុជា នឹងបន្តចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo) ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ តាមរយៈព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៧ ខែកញ្ញាដើម្បីជំរុញបរិយាកាសធុរកិច្ច វិនិយោគ និងទេសចរណ៍នៅកម្ពុជា។
បើតាមសេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាដៃគូសហការរៀបចំ សូមអញ្ជើញពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចូលរួម និងមានបំណងចង់ចុះអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយដៃគូអាជីវកម្មរបស់ខ្លួន ក្នុងវេទិការខាងលើ សូមធ្វើការទំនាក់ទំនងចូលរួមឱ្យបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកំណត់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

