跳至正文
西哈努克省电视台 · 官方网站
登录

ព្រឹកនេះ! ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

历史原文 · 暂无当前语言译文

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពជាធម្មតា។

ក្នុងពេលដែលព្រះមហាក្សត្រអវត្តមាន លោកប្រធានព្រឹទ្ធសភា ហ៊ុន សែន នឹងឡើងកាន់តំណែងជាប្រមុខរដ្ឋស្តីទី។

ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី តែងតែពិនិត្យសុខភាពដោយគ្រូពេទ្យចិន ពីរដងក្នុងមួយឆ្នាំ ហើយតែងតែទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំកំពូលរបស់ចិន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ឡាយ កុល

评论

正在加载评论…