跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន សែន៖ខ្ញុំគ្មានមោទនភាពចំពោះសញ្ញាបត្ររបស់សាលាថៃឡើយ

历史原文 · 暂无当前语言译文

摘要

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា «សញ្ញាបត្ររបស់សាលាថៃទាំង៣ ដែលធ្លាប់ប្រគល់ឱ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក»។ សម្តេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ»។ការគូសបញ្ជាក់បែបនេះរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើឡើងតាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីសម្តេចតេជោឃើញសាលាមួយទៀតរបស់ថៃប្រកាសថា ដកហូតសញ្ញាបត្រពីសម្តេច។សម្តេចតេជោ បាឱ្យដឹងថា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា «សញ្ញាបត្ររបស់សាលាថៃទាំង៣ ដែលធ្លាប់ប្រគល់ឱ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក»។ សម្តេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ»។

ការគូសបញ្ជាក់បែបនេះរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើឡើងតាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីសម្តេចតេជោឃើញសាលាមួយទៀតរបស់ថៃប្រកាសថា ដកហូតសញ្ញាបត្រពីសម្តេច។

សម្តេចតេជោ បាឱ្យដឹងថា សាលាទីមួយ ដែលសម្តេចទទួលបានសញ្ញាបត្រនៅឆ្នាំ២០០១ សាលាទី២ ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩។ បើតាមសម្តេចតេជោ «ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក»។

«ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។

សម្តេចតេជោប្រធានព្រឹទ្ធសភា សូមបញ្ជាក់ឱ្យច្បាស់ថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឱ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឱ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖

សម្តេចតេជោ បញ្ជាក់ថា ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ សង្កត់ធ្ងន់ថា           «ពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឱ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឱ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឱ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឱ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ»៕


ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…