跳至正文
西哈努克省电视台 · 官方网站
登录

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវបានតែងតាំងជាប្រធានថេរសភាពុទ្ធសាសនានៅកម្ពុជា

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំងសមាសភាពថេរសភា និងសមាសភាពអគ្គលេខាធិការដ្ឋានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា ដោយសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាប្រធានថេរសភា។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា យាង និងអញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពថេរសភា និងសមាសភាពអគ្គលេខាធិការធិការដ្ឋានថេរសភា និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…